ប្រកាសមេប៉ុស្តិ៍ទឹកថ្លាដែលទុកមេម៉ាយប្រមាណជាងកន្លះឆ្នាំមកហើយ
ថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៧:៣៥
រាជធានីភ្នំពេញ៖ខណៈពេលដែលមេប៉ុស្តិ៍ទឹកថ្លាត្រូវបានថ្នាក់លើទុក
ឲ្យនៅមេម៉ាយប្រមាណជាងកន្លះឆ្នាំមកហើយ
ក្រោយពេលដែលមេប៉ុស្តិ៍ទឹកថ្លាបានទៅបម្រើការងារនៅក្រសួងមហាផ្ទៃ
។ឥឡូវនេះមេប៉ុស្តិ៍ទឹកថ្លា
ខណ្ឌសែនសុខត្រូវបានប្រកាសឲ្យចូលកាន់តំណែងកាលពីរសៀលម្សិលម៉ិញ
ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០១៥នៅឯស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ
ក្រោយអធិបតីលោកជួន សុវណ្ណ អគ្គស្នងការរង ។
លោកអនុសេនីយ៍ឯកសុខ សុផល
អត្ថលេខ២៧៨៥០អតីតនាយរងប៉ុស្តិ៍រដ្ឋបាលទឹកថ្លាទទួលបន្ទុកផ្នែក
ប៉ូលិសយុត្តិធម៌ត្រូវបានឡើងកាន់តំណែងជាសេព្វប៉ូលិសរដ្ធបាល
ប៉ុស្តិ៍ទឹកថ្លាជំនួសលោកប៉ែនថុលជាសេព្វប៉ុស្ត៍ត្រូវបានឡើងទៅ
កាន់ដំណែងនាយប៉ូលិសប៉ូលិសនៅក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាដែលមានទីតាំងនៅតាមបណ្តោយ
ផ្លូវភ្នំពេញហាណូយដែលមិនឃើញការកសាងទីតាំងឲ្យបានរីកចំរើនជាដំ
កំភួនអស់រយៈពេលប្រមាណជាជាង២០ឆ្នាំមកនេះ
ពោលគឺនៅរក្សាភាពដើមដដែល ។ដោយគ្រាន់តែលោកសុខ
សុផលប្រកាសជាប្រធានប៉ុស្តិ៍ភ្លាមលោកបានចលនាមហាជន
និងបានជួយឧបត្ថមជាស៊ីម៉ងត៍និងខ្សាច់ចាក់សាបទីតាំងប៉ុស្តិ៍
ទាំងមូលឲ្យមានសោភ័ណ្ឌភាពល្អប្រសើរ
ខណៈពេលដែលទឹកដីខណ្ឌសែនសុខកំពុងតែអភិវឌ្ឈន៍ ។
លោកសុខ
សុផលបានបញ្ជាក់ឲ្យដឹងថាលោកនិងកែលំអប៉ុស្តិ៍ទឹកថ្លាឲ្យបានរីក
ចំរើននឹងការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅ
ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរទៅខាងមុខ
។ជាមួយគ្នានោះមន្ត្រីនៅក្រោមប៉ូលិសនៅក្រោមឳវ៉ាទមានការ
ស្វាគមន៍ចំពោះលោកសុខ សុផលដែលឡើងកាន់តំណែងជាមេប៉ុស្តិ៍
ព្រោះតែលោកមានទេពកោសល្យក្នុងការដឹកនាំមន្ត្រីថ្នាក់ក្រោម
និងមិនចេះប្រកាន់វណ្ណៈ ។
គួរបញ្ចាក់ផងដែរថាក្នុងមូលដ្ឋានរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាកន្លងមក
មានបញ្ហាស្មុគស្មាញជាច្រើនដូចជា ចោរកម្ម គាស់ផ្ទះ
បញ្ហាជួញដូរនិងបញ្ហាប្រើប្រាស់គ្រឿងញៀនជាពិសេសនៅតំបន់ភូមិ
ត្រពាំងឈូក ទាំងអស់នេះមេប៉ុស្តិ៍ថ្មីត្រូវតែមានវិធានការ
ឲ្យក្តៅគគុក ដើម្បីបន្ធូបន្ថយបញ្ហាទាំងនេះ
ពោលកុំឲ្យដូចអតីតមេប៉ុស្តិ៍ចាស់បានតែវោហារតែការអនុវត្តខ្សោយ ៕
No comments:
Post a Comment