Tuesday, July 12, 2016

ហេតុ​ផល ​អ្នក​មើល​ហើយ​ប្រាដក​ជា​​លែង​​តូច​ចិត្ត​នឹង​អ្វី​ដែល​ខ្លួនឯង​មាន

តើ​អ្នក​ដឹងទេ ? មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែលតូច​ចិត្ត​នឹង​អ្វី​ៗ​ដែល​ខ្លួន​មាន រហូត​ដល់​មាន​អ្នក​ខ្លះ​ស្តីបន្ទោស​លើ​វាសនា ឬ​ឪពុក​​ម្តាយ​របស់​ខ្លួន​ឯង​ទៅ​ទៀត។ ប៉ុន្តែ​អ្នក​ទាំង​អស់​នោះ​មិន​បាន​គិត​ថា នៅ​ក្នុង​ពិភពលោក​គឺមាន​មនុស្ស​ច្រើន​លាន​នាក់​ណាស់ដែល​កំពុងតែ​ទទួល​រង់​ ទុក្ខ​សព្វ​បែប​យ៉ាង សូម្បី​តែអង្ករ​ក៏​រក​ច្រក​ឆ្នាំ​គ្មាន​ផង។ ហេតុ​នេះ​យើង​មិន​គួរ​តូចចិត្ត​នឹង​ខ្លួន​ឯង​ទេ គឺ​ត្រូវ​អក​គុណ​ចំពោះ​​អ្វីដែល​យើង​មាន។
១. មាន​មនុស្ស​ជាង ៦០០ លាន​នាក់​ដែល​​រស់​នៅ​ជាមួយ​នឹង​ប្រាក់​ចំណូល​បាន​តិចជាង ២.០០ ដុល្លា​ក្នុងមួយ​ថ្ងៃ។
២. មនុស្ស​ជាង ៣៨៥ លាន​នាក់ ដែល​រស់​នៅ​ជាមួយ​នឹង​ប្រាក់​ចំណូ​ចិត​ជាង ១ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។
៣. ក្មេង​ៗ​ជាង ១២១ លាន​នាក់​ ដែល​រស់​នៅ​ដោយ​មិនបាន​ទទួល​ការអប់​រំ។
៤. ក្មេងៗ​ ១,៤ លាន​នាក់​បានស្លាប់​ជារៀង​រាល់​ឆ្នាំ ដែល​បណ្តោល​មក​​ពី​កង្វះ​ការផ្គត់ផ្គង់​ទឹក​ស្អាត និងអនាម័យគ្រប់គ្រាន់។
៥. កុមារ ១៥ លាន​នាក់​កំព្រា​ដោយសារតែ​មេរោគ​អេដស៍​ និង​ជំងឺអេដស៍។
៦. ជីតពាក់​កណ្តោលនៃប្រជាជន​ទាំង​ ដែលរស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ទទួល​រង​ទុក្ខ​ដោយសារតែ​បញ្ហា​សុខភាព​ដែល​បង្ក​ឡើង​ដោយ​ឱនភាព​ទឹក និង​អនាម័យ។
៧. កុមារទាំង​អស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវបាន​គេ​ប៉ាន់​ស្មាន​ថា មាន​បញ្ហា​ខ្វះ​ទម្ចន់ ចាប់​ពី ២៧ ទៅ ២៨ ភាគរយ ។
៨. មនុស្ស​ ៨៧០​ លាន​នាក់នៅ​ទូទាំង​ពីភពលោក មិន​ទទួល​បាន​អាហារ​គ្រប់​គ្រាន់​ទេ។
៩.​ មួយ​ភាគ​បួន​នៃ​មនុស្ស​ទាំង​អស់រស់នៅ​ដោយ​គ្មាន​អគ្គិសនី ក្នុងចំណោម​មនុស្ស ១,៦ លាន​នាក់។
១០. ក្នុង​មួយ​ឆ្នាំៗ​ ក្មេងៗ​ដែល​រស់​នៅ​ក្នុងប្រទសក្រីក្រ​ត្រូវស្លាប់​ដោយ​សារតែ​ជំងឺ និង​រលាក​សួត ២ លាន​នាក់ ដោយសារតេ​ខ្វះ​លទ្ធភាព​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។
១១. កាល​ពី​ឆ្នាំ ២០១១ មាន​មនុស្ស​ចំនួន ១៩ លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​មិន​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឡើយ។
១២. នៅ​ទូទាំង​ពិភព​លោក​កុមារ​ប្រមាន​ជា ៤២៥ លាន​នាក់​ក្រោម​អាយុ ១៨ ឆ្នាំ​មិន​បាន​ទទួល​ទឹក​ស្អាត​ប្រើ​ប្រាស់​ឡើយ។
១៣. មនុស្ស​ប្រហែលជា ២,៥ លាន​នាក់​ នៅ​ក្នុង​ពិភពលោក មិន​បង្គន់​អនា​ម័យ​ត្រឹម​ត្រូវ ក្នុង​ចំណោម​មនុស្ស​ប្រហែល​ជា ២ ភាគ ៥ ទៅទាំង​ពិភព​លោក។
១៤. មនុស្ស​ប្រមាន​ជា ២០ លាន​នាក​នៅ​ទូ​ទាំង​ពិភព​លោក​ត្រូវបាន​បង្ខំ​ឲ្យ​រត់​ចេញ​ពី​ផ្ទះ​សំបែង ដោយ​សារតែ​ជម្លោះ និងការ​រំលោភ​សិទ្ធិ​មនុស្ស។
១៥. នៅ​ទូទាំង​ពិភពលោក មនុស្ស​ប្រមាន​ជា ៤០ លាន​នាក់​ស្ថិតនៅ​ក្រោម​អាយុ ១៥ ឆ្នាំ​ ត្រូវ​ទទួលរង់​នូវ​អំពើ​ហឹង្សា, រំលោភ​បំពាន និង​ការ​ធ្វេសប្រហែស។
១៦. ការ​ប៉ាន់​ប្រមាន​មនុស្ស​ ១,២ លាន​នាក់​ត្រូវបាន​ជួញ​ដូរ​នៅ​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ។
១៧. នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​កុមាន​ប្រមាណ ១៣០ លាន​នាក់ និង​មនុស្ស​វ័យ​ជំទង់ អាយុក្រោម ១៧ ឆ្នាំបាន​បាត់​បង់​ឪពុក ឬ​ម្តាយ។
១៨. ក្នុង​ចំណោម​ប្រទេស​ទាំង ២២ មាន​ច្រើន​ជាង​ពាក់​កណ្តោល​នៃ​ប្រជា​ជន​ទាំងអស់​មិន​ចេះ​អក្សរ គឺ​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង។
១៩. មនុស្ស​ចំនួន ១៣០ លាន់​នាក​ដែល​មាន​អាយុចាប់​ពី​១៥ ទៅ ២៤ ឆ្នាំ​នៅ​ទូ​ទាំង​ពិភព​លោក​មិន​​ចេះ​អាន ឬ​សរសេរបាន។
២០. ប្រហែលជា ១.៨ លាន​នាក់នៃ​ប្រជា​ជន ភាគ​ច្រើន​គឺជា​កុមាន​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ដែល​បង្ក​ឡើង​ដោយ​អាហារ​មិនមាន​អនាម័យ។
២១. នៅ​ទូ​ទាំង​ពិភព​លោក ក្មេងៗ ១២៦ លាន​នាក់​មាន​គ្រោះ​ថ្នាក់​ដោយសារតែ​ការ​ងារដូច​ជា​ ការ​វាយ​ដំ និង​អំពើ​ហឹង្សា​ផ្លូវ​ភេទ​ដោយ​និយជក​របស់​ពួកគេ៕

ដោយ៖ មង្គលការ

ប្រកាស​មេ​ប៉ុស្តិ៍​ទឹកថ្លា​ដែល​ទុក​មេ​ម៉ា​យ​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ

រាជធានី​ភ្នំពេញ​៖​ខណៈ​ពេល​ដែល​មេ​ប៉ុស្តិ៍​ទឹកថ្លា​ត្រូវ​បាន​ថ្នាក់លើ​ទុក ​ឲ្យ​នៅ​មេ​ម៉ាយ​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​មេ​ប៉ុស្តិ៍​ទឹកថ្លា​បាន​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ។​ឥឡូវនេះ​មេ​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​កាលពី​រសៀល​ម្សិល​ម៉ិ​ញ​ ថ្ងៃ​ទី​០២ ខែកុម្ភៈ​ឆ្នាំ​២០១៥​នៅ​ឯ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ ក្រោយ​អធិបតី​លោក​ជួន សុវណ្ណ អគ្គស្នងការ​រង ។
លោក​អនុសេនីយ៍ឯក​សុខ សុផល អត្ថ​លេខ​២៧៨៥០​អតីត​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ទទួល​បន្ទុក​ផ្នែក​ ប៉ូលិស​យុត្តិធម៌​ត្រូវ​បាន​ឡើង​កាន់​តំណែង​ជា​សេ​ព្វ​ប៉ូលិសរ​ដ្ធ​បាល​ ប៉ុស្តិ៍​ទឹកថ្លា​ជំនួស​លោក​ប៉ែន​ថុ​ល​ជា​សេ​ព្វ​ប៉ុ​ស្ត៍​ត្រូវ​បាន​ឡើង​ទៅ ​កាន់​ដំណែង​នាយ​ប៉ូលិស​ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ ។
ជាមួយ​គ្នា​នោះ​រដ្ឋបាល​ប៉ុស្តិ៍​ទឹកថ្លា​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ ផ្លូវ​ភ្នំពេញ​ហាណូយ​ដែល​មិនឃើញ​ការ​កសាង​ទីតាំង​ឲ្យ​បាន​រីក​ចំរើន​ជា​ដំ​ កំភួន​អស់​រយៈពេល​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​មកនេះ ពោល​គឺ​នៅ​រក្សា​ភាព​ដើម​ដដែល ។​ដោយ​គ្រាន់តែ​លោក​សុខ សុផល​ប្រកាស​ជា​ប្រធាន​ប៉ុស្តិ៍​ភ្លាម​លោក​បាន​ចលនា​មហាជន និង​បាន​ជួយ​ឧ​ប​ត្ថ​ម​ជា​ស៊ីម៉ងត៍​និង​ខ្សាច់​ចាក់សាប​ទីតាំង​ប៉ុស្តិ៍​ ទាំងមូល​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ប្រសើរ ខណៈ​ពេល​ដែល​ទឹកដី​ខណ្ឌ​សែន​សុខ​កំពុង​តែ​អភិ​វ​ឌ្ឈ​ន៍ ។
លោក​សុខ សុផល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​លោក​និង​កែ​លំអ​ប៉ុស្តិ៍​ទឹកថ្លា​ឲ្យ​បាន​រីក​ ចំរើន​នឹង​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ទៅ​ខាង​មុខ ។​ជាមួយ​គ្នា​នោះ​មន្ត្រី​នៅ​ក្រោម​ប៉ូលិស​នៅ​ក្រោម​ឳ​វ៉ា​ទ​មានការ​ ស្វាគមន៍​ចំពោះ​លោក​សុខ សុផល​ដែល​ឡើង​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍ ព្រោះតែ​លោក​មាន​ទេព​កោសល្យ​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ថ្នាក់​ក្រោម និង​មិន​ចេះ​ប្រកាន់វណ្ណៈ ។
គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ក្នុង​មូលដ្ឋាន​រដ្ឋបាល​ប៉ុស្តិ៍​ទឹកថ្លា​កន្លង​មក​ មាន​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ដូច​ជា ចោរកម្ម គាស់​ផ្ទះ បញ្ហា​ជួញដូរ​និង​បញ្ហា​ប្រើប្រាស់​គ្រឿងញៀន​ជា​ពិសេស​នៅ​តំបន់​ភូមិ​ ត្រពាំង​ឈូក ទាំង​អស់នេះ​មេ​ប៉ុស្តិ៍​ថ្មី​ត្រូវ​តែ​មាន​វិធានការ ឲ្យ​ក្តៅ​គគុក ដើម្បី​បន្ធូ​បន្ថយ​បញ្ហា​ទាំងនេះ ពោល​កុំ​ឲ្យ​ដូច​អតីត​មេ​ប៉ុស្តិ៍​ចាស់​បាន​តែ​វោហារ​តែ​ការ​អនុវត្ត​ខ្សោយ ៕




  • ប្រភព៖កោះសន្តិភាព

អំពីចំរៀងខ្មែរ

អំពីចំរៀងខ្មែរ

គុណ​សម្បត្តិមួយ​ចំនួន​ដែល​ធ្វើ​ឲ្យស្ត្រីកាន់​តែ​មាន​ភាព​ទាក់​ទាញ

មនុស្សស្រី​គឺ​ជា ​ភេទ​មួយ​ដែល​ត្រូវ​បាន​គេទទួល​ស្គាល់​ថា មាន​លក្ខណៈស្លូត​បូត និង​មាន​ជាង​ភាព​ទាក់​ទាញ​ជាង​ប្រុសៗ។ ជា​ពិសេស​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​គុណ​សម្បត្តិ​បួនចំណុច គឺអាចប្រែក្លាយ ​ជីវិត​របស់​គេ​​ឲ្យកាន់តែ​មាន​ភាព​ទាក់​ទាញ់​បំផុត​។ នៅ​ក្នុង​អត្ថបទនេះ​យើង​នឹង​បង្ហាញ​ពី​ចំណុច​ដែល​បង្ហាញ​ថា​មនុស្ស​ស្រី​មាន ​ភាព​ទាក់​ទាញ ក្រៅ​ពី​រូបរាង​ខាង​ក្រៅ៖
ទំនុកចិត្ត
នេះ​គឺ​ជា​ចំណុច​មួយ​ដ៏​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​ប្រុសៗមាន​ចំណាប់​អារម្មណ៍​មក​លើ​អ្នក​បាន។ ព្រោះ​វាអាច​បង្ហាញ​ថា អ្នក​ជា​មនុស្សស្រី​ដែល​មាន​ភាព​រឹង​ម៉ាំ និង​មិន​ចេះ​ចុះ​ចាញ់​នូវ​ឧបសគ្គ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត។

ឯករាជ្យ
មនុស្ស​ស្រី​អាច​​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​​ពីបុរសៗ​​ក៏​ព្រោះ​តែ ​​មាន​​ភាព​ឯករាជ្យ។ ក៏​ព្រោះ​តែគេអាច​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​អ្វីៗ​គ្រប់​យ៉ាង​បាន​ ដោយ​ខ្លួនឯង ដោយ​ពុំ​ពាក់​ព័ន្ធ​ជាមួយ​នណា​ម្នាក់​ឡើយ។

ចេះស្រលាញ់គ្រូសារ
នេះ​ជាលក្ខណៈ​ពិសេស​មួយ​ផ្សេង​ទៀត ដែល​បុរស​ពេញ​ចិត្ត​មក​លើ​រូប​នាក់។ ព្រោះ​ពួក​គេ​យល់​ពី​ការ​ពិត​ថា ក្តី​ស្រលាញ់​របស់​ស្ត្រី​ចំពោះ​គ្រូសារ គឺ​គ្មាន​ព្រំដែន ហើយ​ស្រ្តី​នោះ​នឹង​ផ្តល់​ក្តី​ស្រលាញ់​ចំពោះ​ពួក​គេ​ដែរ។

ការ​និយាយ​ស្តី
បុរស​ជា​ច្រើន​មាន​អារម្មណ៏​ថា​តម្លៃនៃ​ការ​និយាយស្តី គឺ​មាន​ភាព​ទាក់ទាញ​ខ្លាំង ​ហើយ​ឆ្ពោះទៅ​រកក្តី​សុបិន្ត​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ចាប់អារម្មណ៏​លើ​ មនុស្ស​ស្រីនោះ។ ប្រសិន​បើ​មនុស្ស​ស្រី​មាន​សម្លេង​ពិរោះ ​ហើយទន់ភ្លន់​នោះ គឺ​មាន​ភាពទាក់​ទាញ​ដែល​ធ្វើ​ឲ្យ​បុរស​ដក់​ចិត្ត​មិន​បាន៕

ដោយ៖ យូរី

គន្លឹះ​ពិសេសៗ​ដើម្បី​ធ្វើ​ឲ្យ​មិត្តស្រី​របស់​អ្នក​មាន​ចិត្ត​ប្រច័ណ្

បុរស​មួយ​ចំនួន​ចូលចិត្ត​ធ្វើ​រឿង​ផ្សេងៗ​ដើម្បី​ឲ្យ​មិត្ត​ស្រី​របស់​ ខ្លួន​មាន​ចិត្ត​ប្រច័ណ្ឌក្នុង​ន័យ​ឌឺដង​ជា​ភាសារ​ស្នេហា​ដ៏​ផ្អែម​ផ្លែម។ ប៉ុន្តែប្រសិន​បើ​អ្នក​មិន​ដឹង​ពី​តិចនិច​ពិសេសៗ​ ដើម្បី​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​មានការ​ប្រច័ណ្ឌ​ទេ អ្នក​នឹងបាត់​បង់​ភាព​សប្បាយ​រីករាយ។ ជួន​កាល​​ការ​ខ្វះ​បច្ចេកទេស​អាច​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​យល់​ច្រឡំ​មែន​ទែ ឬ​ខឹង​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​តាម​​លួង​លោម​ថែម​ទៀត។
និយាយ​លេង​ជា​មួយ​មនុស្ស​ស្រី​ផ្សេងទៀត ពេល​នាង​នៅ​ជា​មួយ​អ្នក
នេះ ​ជា​វិធី​ដ៏ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​អ្នក​មាន​ចិត្ត​ ប្រច័ណ្ឌ។ ប៉ុន្តែ​ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន កុំធ្វើ​អ្វី​ដែល​កាន់តែ​ហួសហេតុពេក។ សូមប្រាដកថា​មិត្ត​ស្រី​របស់​អ្នក​មិន​តូចចិត្ត​ដោយ​សារតែ​សកម្មភាព​ទាំង​ នេះ។ ព្រោះ​គោល​ដៅ​របស់​អ្នក​ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​មិត្តស្រីរបស់​ខ្លួ​មាន​ចិត្ត​ប្រច័ណ្ឌ​តែ​ប៉ុណ្ណោះ ហេតុ​នេះអ្នក​មិនគួធ្វើ​ឲ្យ​នាង​ទើស​ទាល់​ច្រើន​ពេក​ទេ។

រំលឹក​ពី​ឈ្មោះ​មនុស្ស​ស្រី​ផ្សេង​ទៀត​ ពេល​ដែល​នាង​កំពុងតែ​ស្តាប់

ក្នុង​អំឡុង​ពេល​នៃការ​សន្ទនា​គ្នា អ្នក​អាចនិយាយ​ពី​ឈ្មោះ​របស់​ក្មេងស្រី​ផ្សេងទៀត​ ឬកោត​សសើរ​ពី​សម្រស់​របស់គេ ហើយ​សង្កេត​មើល​ប្រតិកម្ម​របស់​មិត្ត​ស្រី​អ្នក​តើ​យ៉ាង​ម៉េចដែរ។ ប្រសិន​បើនាងមិន​ទះ​អ្នក​ ឬ​មិន​​ធ្វើ​មុខ​ក្រម៉ូវ អ្នក​អាច​បន្តល្បែង​នេះជា​ច្រើន​នាទី​ទៀត។ ក៏​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ឲ្យច្បាស់​ថា​អ្វី​ដែល​អ្នក​ធ្វើ​នេះ​មិន​ ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​នាង ហើយ​មិនមាន​ចិត្ត​សង​សឹក​នឹង​អ្នក​វិញ​ដែរ។

ធ្វើ​ដូច​ជា​ធុញ​ទ្រាន់​ពេល​ដែល​នាង​និយាយ​ជាមួយ​អ្នក
ជា​ការ​ប្រសើរ​ណាស់​គ្រាន់តែ​អ្នក​ធ្វើ​មុខ​ដូចជា​អផ្សុក​ពេល​នាង​និយាយ​ពី​ រឿង​អ្វី​មួយ ទោះ​បី​ជា​រឿង​នោះ​គួរចាប់​អារម្មណ៍​ក៏​ដោយ។ អ្នក​អាច​កាត់​បន្ថយ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង រហូត​ទាល់​តែ​នាង​ឈប់​អើពើ​នឹង​អ្នក។ សូម​រីករាយ​ជាមួយ​ល្បែ​ង​នេះ ​ប៉ុន្តែ​មិន​ត្រូវធ្វើ​ឲ្យ​ជ្រុល​ពេក​ទេ។

មិន​អើ​ពើ​ ពេល​​ដែល​នាងតុប​តែង​ខ្លួន

ការ​មិន​អើ​ពើ​ចំពោះការ​តុប​តែង​ខ្លួន​របស់​អ្នក​នាង ក៏​អាច​ធ្វើ​ឲ្យ​នាង​ខឹងច្រណែន​នឹង​អ្នក​ផង​ដែរ។ នាង​នឹង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង​រំពឹង​ទុក​ថា​អ្នក​ប្រាដក​ជា​សើរ​ជា​មិន​ខាន ​ពេល​ដែល​ឃើញនាង​​តុប​តែង​ខ្លួន​បែប​នេះ​ តែ​បែរ​ជា​អ្នក​គ្មាន​ចាប់​អារម្មណ៍ទៅ​វិញ។ មិន​យូរ​មិន​ឆាប់​នាង​ច្បាស់នៅ​មិន​ស្ងៀមចង់សួរ​មូលហេតុ​ជា​​មិន​ខាន ដូច្នេះ​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​សារភាព​ប្រាប់​នាង​តាម​ត្រង់​ផង​ដែរ។

តាមមើល​មនុស្សស្រី​ដ៏​ទៃទៀត​ពេល​ដែល​មាន​វត្តមានរបស់​នាង
តើ​អ្នក​ចង់​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​មិត្ត​ស្រី​មាន​ចិត្ត​ប្រច័ណ្ឌ​ពេល​ដោយ​ មិន​បាច់​ចំណាយ​កំលាំង​ច្រើន​ដែរ ឬ​ទេ? ជា​ការ​ពិតណាស់ គ្រាន់តែ​ការ​សម្លឹង​មើល​នារីក្មេងៗ នៅ​ពេល​បរិភោគ​អាហារក៏ធ្វើ​ឲ្យ​នាង​ប្រច័ណ្ឌ​នឹង​នាក់​ដែរ។ ធ្វើ​បែប​នេះ​ដដែលៗពី​រ ទៅ​បី​នាទី​រហូតទាល់​តែនាង​ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី៕​​​


ដោយ៖ មង្គលការ

រូបភាពអាគារប្លែកៗនៅជុំវិញពិភពលោក

 អាគារ ​ជា​ច្រើន​ត្រូវបាន​គេ​សង់​ឡើង​ដើម្បី​ស្នាក់នៅ ធ្វើការ បើកហាង រឺ ដើម្បី​ជួប​ជុំ​គ្នា​ក្នុង​គោល​ដៅ​អ្វី​មួយ ។ តែ​ចំលែក​អី​តែ​អាគារ​មួយ​ចំនួន​នេះ ដែល​ CAMBOMAG មិន​ដឹង​ថា​គេ​សង់​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ។ បើ​ចង់​ដឹង​ថា​អាគារ​ដែល​ CAMBOMAG កំពុង​តែ​និយាយ​មាន​រូប​រាង​បែប​ណា​សូម​ទស្សនា​រូបភាព​ទាំងអស់​គ្នា ៖









About Me

ABOUT ME


ម្ចាស់ប្លុកឈ្មោះ    មិន សុភ័ណ្ឌ
For more information visit me in my facebook page : Min Sophorn
G-mail : min.sophorn128@gmail.com
Website : sharekh9.blogspot.com
Facebook  : PoZz Phorn Onlii You
==Thank You For Watching Page Me==